borng korng

បង្គង

 

ឱបង្គងអើយ                    ចាំម្ចាស់ឆ្លងឆ្លើយ            សាសងវាចា

 

ព្រោះធ្លាប់បានស្តាប់       ម្ចាស់ថ្លែងទុក្ខា                 ធ្លាប់រងនេត្រា

 

                                       កណ្តាលយប់យន់។

 

ពេលម្ចាស់ស្រស់ស្រាយ ច្រៀងរាំសប្បាយ            អង្រួនអង្រន់

 

បង្គងត្រេកអរ                  ទោះក្រោមទំងន់              រាល់ពេលផ្គាប់ផ្គន់

 

                                       អោយម្ចាស់រីករាយ។

 

ពេលរាត្រីស្ងាត់                ខ្យល់ត្រជាក់ផាត់             បក់ស្លឹករ៉ាយៗ

 

សូរបំពេរម្ចាស់                អោយលង់លក់កាយ      ព្រឹកម្ចាស់ចាកឆ្ងាយ

 

                                        បង្គងចាំផ្លូវ។

 

ពេលម្ចាស់ធញ់ទ្រាន់      ម្ចាស់លែងរួសរាន់          ត្រឡប់មកនៅ

 

ម្ចាស់ផ្លាស់ទ្រនុំ                ផ្លាស់ទាល់អស់ផ្លូវ           នឹកទីធ្លាប់នៅ

 

                                        ទើបរកបង្គង។

 

បង្គងទទួល                       រំជើបរំជួល                       អរពេកកន្លង

 

នៅម្នាក់ឯងយូរ               ណានឹកម្ចាស់ផង            ជួបគ្រានេះម្តង

 

                                        ម្ចាស់នៅយូរទេ?

 

បានចុះផ្សាយក្នុង កំណាព្យ. 19 Comments »

19 ចំលើយ to “borng korng”

  1. Khmer IT Says:

    កំណាព្យ មានន័យពិរោះមែន។ គួរឲ្យសរសើរ គិតចង់ឲ្យជួយបង្រៀនដែរនេះ។ តែរៀបអត្ថបទអត់ស្អាតតិច អេ សូមទោសណា ដូចជាដឹងរឿងផស់ទេអី? តែគ្រាន់តែជួយផ្ដល់យោបល់តែប៉ុណ្ណោះ ប្រសិនជាបង សរសេរវា នៅក្នុង OpenOffice.org Writer ល្អជាង ដោយប្រើ Table មកបែងខូឡិមវា ទៅតាមដែលយើងចង់បាន។ ហើយចម្លងចូលតែម្ដង ស្អាតផង។ បើមិនជឿចូលមើលផស់ខ្ញុំមើល ក្នុងកំណាព្យ។🙂

  2. khmerpoemboy Says:

    សូមអរគុណ!​ ខ្ញុំនឹងសាកល្បងមើល។

  3. Khmer IT Says:

    សាកមើលបានដឹងថាវាយ៉ាងម៉េច ក្រែងលថាខ្ញុំកុហក:mrgreen:🙄

  4. អ្នកទើសភ្នែក Says:

    សូមសួរថា កវីជាបង្គង ឬ ជាម្ចាស់?

  5. khmerpoemboy Says:

    មុនឆ្លើយសំនួរហ្នឹងសូមសូរវិញ
    ទើសភ្នែកហ្នឹង ទើសកំណាព្យរបស់ខ្ញុំឬក៏ទើសអ្វីៗគ្រប់យ៉ាង?

  6. duongchan Says:

    ឥទ្បូវប្រសប់តែងកំណាព្យណាស់ហ្ន!!!

  7. kk@111 Says:

    Happy New Year 2009!
    May this New Year 2009 motivate and inspire you to achieve your dreams!

  8. khmerpoemboy Says:

    thank you!
    Happy New Year!!
    New year is the year of success for u!

  9. 4cambodia Says:

    បើខ្ញុំជាបង្គងវិញប្រហែល ប្រេះឧិរ៉ាហើយមើលទៅ!​ ប្រហែលមិនទទួលម្ចាស់អីសាវ៉ា អ៊ីចឹងទេ។ ទាល់តែអស់ផ្លូវបានវិលវិញ បើមនុស្សវិញដឹងយ៉ាងណាទេ!

  10. khmerpoemboy Says:

    នេះហើយធម្មជាតិ(សារជាតិ)នៃបង្គង។

  11. រដ្ឋា Says:

    This blog is very use full, I will write this blog in my favorit blog.

  12. Original Lab Says:

    សួរស្តីឆ្នាំចិន !
    新年快楽 、万事如意 !
    Happy Chinese New Year !
    中国新年、おめでとう御座います!

  13. ចំរើន Says:

    អរគុណចំពោះ​កំណាព្យដ៏សែនពីរោះ និងពោពេញដោអត្ដន័យទាំងអស់

  14. reaseyhsaophol Says:

    Please visit our website http://greenwindowcambodia.terapad.com and register for its forum! thanks in advance!

  15. ក្មេងតូច Says:

    សូមទោសម្តងទៀតដែលមករិះគន់

    សូមមើលត្រង់ល្បះ
    ទីបួនជាក់ច្បាស់
    ត្រង់ឃ្លាទីមួយ
    ពេលខ្ញុំប្រាប់ទៅ
    សូមកុំនឹកព្រួយ
    ពាក្យធញ់នេះជួយ
    កែជាធុញវិញ ។

  16. khmerpoemboy Says:

    មិនបានពិនិត្យ
    អោយបានល្អល្អិត
    កំហុសអក្ខរា
    ដល់ពេលមកប្រាប់
    ទើបច្បាស់នេត្រា
    ភ្នែកវៃអស្ចចារ្យ
    ខ្ញុំសូមសរសើរ។

    សូមអរគុណម្តងទៀតដែលបានជួយរក កំហុសអក្ខរាវិរុទ្ធរបស់ខ្ញុំ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: