កោះមិជិម៉ា​ mijima iseland​(B&B continue)

​​​​

 

 

 

(បានកែកំហុសអក្ខរាវិរុទ្ធហើយបើមានទៀតជួយប្រាប់ផង)

កោះមិជិម៉ាគឺជាកោះតូចមួយឋិតក្នុងខែត្តយ៉ាម៉ាហ្គឹឈិ ហើយមាន

ប្រជាជនប្រមាណជាង២០០គ្រួសារ(តាមដែលខ្ញុំលឺ)។

ជនជាតិជប៉ុនមួយចំនួនពុំបានស្គាល់វាទេ រីឯអ្នកដែលស្គាល់ភាគច្រើន

និយាយថា វាគ្រាន់តែជាកោះអ្នកនេសាទដាច់ស្រយាលហើយ

គ្មានអ្វីទាល់តែសោះ។

071021_110915.jpg

(កោះមិជិម៉ាថតពេលចេញដំណើរត្រឡប់មកវិញ)

ដើម្បីទៅកាន់កោះនោះខ្ញុំត្រូវជិះកប៉ាល់រយះពេលប្រហែលមួយម៉ោង១៥នាទី។

កំពស់រលកទឹកប្រមាណជា៣ម៉ែត្រធ្វើអោយខ្ញុំទ្រាំពល់រលកមិនបាន។

ហេតុដូចនេះថ្ងៃទីមួយខ្ញុំមិនបានគយគន់ទេសភាពដ៏ត្រកាលលើពីលើផ្ទៃសមុទ្រ

ទាល់តែសោះ ព្រោះរវល់តែគ្អួត។តែព្រឹកឡើងថ្ងៃបន្ទាប់ អកាសធាតុល្អ

ទឹកសមុទ្រថ្លាឆ្វង់ មច្ឆាជាតិហែលប្រដេញគ្នា រួមផ្សំនឹងខ្យល់សមុទ្រសរទរដូវរាង

ត្រជាក់បន្តិចផង ធ្វើអោយមានអារម្មណ៍រីករាយស្រលះខ្លួន ហើយបានថតរូបបួនដប់

សន្លឹកគ្រាន់ទុកជាអនុស្សាវរីយ៍។

071021_105425.jpg

កប៉ាល់រៀបនឹងចេញក៏ថតបានកសិករជប៉ុនកំពុងហាលបបែល។

071021_110051.jpg

កប៉ាល់ចាប់ចេញដំណើរមកវិញ។

071021_104833.jpg

ឆ្នេរសមុទ្រថតពេលចេញដំណើរបានបន្តិច។

071021_115714.jpg

ពេលត្រឡប់ជិតដល់ត្រើយម្ខាង។

 

ហេតុតែប្រទេសគេជាប្រទេសអ្នកមាន ប៉ុណ្ណឹងហើយនៅថាជាតំបន់

អ្នកនេសាទគ្មានអ្វីទាល់តែសោះ។

បានចុះផ្សាយក្នុង ផ្សេងៗ. 10 Comments »

10 ចំលើយ to “កោះមិជិម៉ា​ mijima iseland​(B&B continue)”

  1. kluv Says:

    nice trip. anyway នេសាត—>នេសាទ

  2. khmerpoemboy Says:

    អរគុណហើយដែលបានជួយកែអក្ខរាវិរុទ្ធ។

  3. kluv Says:

    hehe, yu r welcome. sometimes i also wondering abt some words if they write like this.

  4. khmerpoemboy Says:

    maybe we r rare to write in Khmer… I make mistake in writing easily.

  5. kk@111 Says:

    ពិតជាការធ្វើដំនើរ​ដ៏គួរ​អោយ​សប្បាយមែន។
    បើសិនជាខ្ញុំ​វិញ​ក៏ប្រហែល​ជាពុលរលកដែរ​មើលទៅ។

    ប្រជន ⇒ ប្រជាជន(?)
    ម៉ែត ⇒ ម៉ែត្រ
    បប៉ែល ⇒ បបែល
    ប៉ុន្នឹង​​ ⇒ ប៉ុណ្ណឹង

  6. khmerpoemboy Says:

    អរគុណ។មិននឹងស្មានថាសរសេរលើកនេះមិនបានអានសារឡើងវិញ
    ខុសអើយខុស។មានកន្លែងខ្លះបាត់ទាំងតួអក្សរពីរបីតួទៀត …

  7. khmerpoemboy Says:

    នេះប្រហែលមកពីខ្ញុំសរសេរអត្ថបទនេះនៅសាលា គឺពេលដែលគ្រូអត់នៅ
    (ខ្ញុំលួចសរសេរម្តងបន្តិចៗ ពេលធ្វើ research)។

  8. kimsrun Says:

    សូមសរសើរដែលខំសរសេរជាភាសាខ្មែរ។ ជាយូរយារណាស់ហើយដែលខ្ញុំ​មិនដែលអានអត្ថបទជាភាសាខ្មែរ។ ជាការគួរឲអៀនខ្មាស់ណាស់ដែលថា​មានពាក្យខ្លះខ្ញុំស្ទើរតែភ្លេចថាសរសេរយ៉ាងម៉េចទៅហើយ។​ហ្នឹងហើយ​ផលវិបាកនៃការទៅរៀននៅបរទេស។
    សូមមានសំណាងល្អុ និងកុំឲត្រូវប៉ូលិសផាកទៀត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: