Truoy Sneh(rewrite)

ដោយមានការរិះគន់យ៉ាងចំៗពីកញ្ញាដ៏ស្រស់បវរម្នាក់ថា

កំណាព្យរបស់ខ្ញុំសុទ្ធតែគ្មានកន្ទុយពោលគឺគ្មានសេចក្តីបញ្ចប់

ជាពិសេសគឺកំណាព្យត្រួយស្នេហ៍នេះតែម្តង   

ខ្ញុំក៏សំរេចចិត្តសរសេរឡើងវិញទៅ។

                      ត្រួយស្នេហ៍         

ល្ងាចមួយខ្យល់បក់យ៉ាងខ្លាំងណាស់    ពពកខ្មៅក្រាស់ពេញមេឃា

ភ្លៀងធ្លាក់រាវៗកាយរងា             ​        បានគុណពុំងាយកអាសារ។

ឆ័ត្រតូចច្រឡឹងសមនឹងរាង                 បញ្ចេញសំនៀងផ្អែមចិន្តា

ហៅខ្ញុំចូលជ្រកក្បែរជីវា                     អង្រន់ឱរ៉ាញ័រឥតល្ហែ។

ក្រោមឆ័ត្រកាត់ភ្លៀងជាមួយគ្នា           ស្រក់លើពសុធាលាស់ត្រួយស្នេហ៍

ដាក់ជីស្រោចទឹកថ្នាក់ថ្នមថែ               ចាំច្រើនឆ្នាំខែចាំផ្លែផ្កា។

ចាំអើយៗចាំច្រើនរដូវ                       ចាំយូរៗទៅសែនឯកា

ត្រួយលាស់សែនយឺតព្រោះរាមរ៉ា       មិនហ៊ានវាចាថាស្នេហ៍ស្រី។

ហាម្តេចនឹងកើតគេជាផ្កា                    ក្លិនគាប់នាសារូបល្អក្រៃ

ឯងជាជន្លេនរស់ក្នុនដី                        ម្តេចមាននិស្ស័យក្រេបលំអង។

ឱពន្លកស្នេហ៍ខំថែដាំ                         មិនហ៊ានក្តិចខ្ញាំនៅខ្ចីផង

សង្ឃឹមថ្ងៃស្អែកបានដូចផ្សង              បានក្រេបលំអងបុប្ផាស្រី។

2007/10/18                           kmerpoemboy

បានចុះផ្សាយក្នុង កំណាព្យ. 2 Comments »

2 ចំលើយ to “Truoy Sneh(rewrite)”

  1. khmerpoemboy Says:

    thanks កវីលាក់មុខ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s


»
%d bloggers like this: