ស្នេហ៍កុំប្រកាន់

  

ស្នេហ៍កុំប្រកាន់

អូនអើយបើមិនស្ម័គ្របងទេ                  តែចិត្តបងស្នេហ៍ស្រីកុំប្រកាន់

ធ្វើម្តេចបានជាជ្រុលចិត្តស្រលាញ់         សូមកុំប្រកាន់បេះដូងល្ងង់ខ្លៅ។

ដោយពាក្យស្រលាញ់សូមកុំប្រងើយ     ទុក្ខបងគ្មានស្បើយទេណាពាលពៅ

បានជាជ្រុលហួសប្រាប់ដល់ឆោមឆ្លៅ    ទោះខុសរឺត្រូវសូមអូនមេត្តា។

រាប់រករកគ្នាណាកែវវលក្ខណ៍              ត្រឹមតែមិត្តភ័ត្រក៏សុខចិន្តា

ស្តាយអើយបើកុំពោលពាក្យស្នេហា     គ្នានទេប្រេះឆាអញ្ចឹងសោះ។

ស៊ូទ្រាំដកចិត្តដកទាំងទឹកភ្នែក               ថ្ងៃនេះថ្ងៃស្អែកនៅតែអាឡោះ

រូបអូនឈ្មោះអូនបងចាំទាំងអស់           ព្រោះស្តាយសំរស់ដែលល្អគ្មានផ្ទឹម។

ស្តាយចិត្តភក្តីស្តាយថ្ងៃជួបគ្នា               ស្តាយដួងនេត្រាដែលធ្លាប់សំឡឹង

ស្តាយសម្ផស់ស្រីស្តាយក្តីសង្ឃឹម           ស្តាយស្នាមញញឹមនាពេលថ្មីៗ។

ស្នេហ៍អូនឈ្មោះអូននៅតែអាឡោះ     ទោះស្នេហ៍ស្ម័គ្រស្មោះប្រែជាគ្នានន័យ

ទោះជាក្តីស្នេហ៍ប្រែអស់និស្ស័យ           នៅផ្សងជូបស្រីពេលក្រោយជាតិក្រោយ។

2004/08

បានចុះផ្សាយក្នុង កំណាព្យ. 2 Comments »

2 ចំលើយ to “ស្នេហ៍កុំប្រកាន់”

  1. kluv Says:

    oh poemboy broken heart. really appreciate your love.

  2. khmerpoemboy Says:

    ohh.. thank you, amoung of my poems, this one is so cool i think.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: