My vacation!

 

រង់ចាំថ្ងៃឈប់សំរាក

មើលសាលាគេគេបានវ៉ាកង              សិស្សប្អូនសិស្សបងមិត្តទាំងឡាយ

ដើរលេងកំសាន្តឥតខ្វល់ខ្វាយ            កាំជ្រូចឯនាយចូលទស្សនា។

ឯសាលាខ្ញុំថ្ងៃនេះហើយ                     ឱម្ចាស់លោកអើយធ្វើរឹកជា

តាំងខ្លួនថាឯងខំឧស្សាហ៍                   រៀនមួយសប្តាហ៍ទៀតទើបឈប់។

​​​​                                                                      Khmerpoemboy

Aug 07th, 2007

បានចុះផ្សាយក្នុង កំណាព្យ. 15 Comments »

15 ចំលើយ to “My vacation!”

  1. naraths Says:

    ស្ដាប់​ទៅ​ហាក់​ស្រដៀង​តែ​គ្នា
    ប្រលង​ចប់​ទាំង​អស់​គ្នា​ថា​បាន​ឈប់
    តែ​មាន​ឯណា​ម៉ាស័រ ប្រាប់​ថា​«ឈប់»
    គ្រូ​ផ្ដាំ​ថា​ជួប​គាត់​ថ្ងៃ​ចន្ទ​ទៀត ។

    គាត់​ថា​ពួក​យើង​ស្ទើរ​តែ​ទាំង​អស់
    ធ្លាក់​ទាំង​ស្រស់ៗ ស្ថិតិ​មួយ​​ស្នៀត
    ចន្ទអាទិត្យក្រោយ ផ្ទាល់​មាត់​យើង​ឆ្លៀត
    កុំអោយ​មាន​ទៀត​ប្រយ័ត្ន​ប្រលង​សង ។

  2. khmerpoemboy Says:

    អីយ៉ាមិនទាន់ឈប់សំរាកដែរ
    ជាយូរថ្ងៃខែគេឈប់ប្រុយៗ
    ឯងអង្គុយរៀនធ្វើមុខឡើងស្អុយ
    ពេលដែលងងុយក្រាបគេងលើតុ។

    ធ្លាក់ស្ទើទាំងអស់វាមិនជាអ្វី
    ឪម៉ែមិនស្តីគ្រូក៏មិនជេ
    ក្លាចក្រែងតែធ្លាក់ម្នាក់ឯងទេ
    សូម្បីស្រីស្នេហ៍មិនចង់និយាយរក។

  3. naraths Says:

    ចុះ​មាន​ទៅ​ឆ្អី​គ្រាន់​តែ​ប៉ុណ្ណឹង
    មិន​បាច់​សូវ​ប្រឹង​អី​ប៉ុន្មាន​ផង
    ប្រលង​សង​ស្ងាត់ៗ​វា​រួច​តែ​ម្ដង
    គង់​អ្នក​ផ្សេង​ផង​ប្រលង​ជុំ​គ្នា​។

    ការ​ពិត​រឿង​រៀន​ខាង​ខ្ញុំ​ចប់​ហើយ
    តែ​គ្រាន់​នៅ​ឡើយ​មួយ​មុខ​វិជ្ជា
    គ្រូ​មិន​ពេញ​ចិត្ត​ពិន្ទុះ​គ្រប់​គ្នា
    ទើប​ច្នោះ​បាន​ជា​ជួប​គាត់​អាទិត្យ​ក្រោយ ។

    មាន​អី​ពិបាក​ទេ ទ្រាំ​រៀន​សិន​ចុះ
    កុំ​គិត​ដូច្នោះ ខ្មែរផូអិមបោយ
    ចេះ​ទ្រាំ​បាន​យូរ​ទម្លាប់​ថ្ងៃ​ក្រោយ
    តស៊ូ​ញយៗ ការងារ​បាន​ល្អ…

  4. khmerpoemboy Says:

    ដើម្បើការល្អចេះតែទ្រាំហើយ
    តែទ្រាំញយៗវាធុញទ្រាន់
    ខំធ្វើកិច្ចការអោយគ្រប់គ្រាន់
    ក្រែងវ៉ាកងទាន់វេលានឹងគេ។

  5. kluv Says:

    you two really funny! reply by poem. i like to read poem. so i’m not alone that still have to meet my teacher during vocation.

  6. khmerpoemboy Says:

    i just understand!! our teacher have no summer vacation, he dont want to be alone. heheh..

  7. kluv Says:

    you’re right! he’s lonely during vocation.

  8. khmerpoemboy Says:

    No no… we are not, I dont know what Kluy’s school is.

  9. minahara Says:

    hahahha.
    i got confused with your conversation with kluv.

  10. khmerpoemboy Says:

    hahah…
    anyway we are not alone!!

  11. minahara Says:

    hahah.
    i can’t ready khmer outside.
    that’s why i don’t wanna write in khmer.

  12. khmerpoemboy Says:

    Minahara:Aha…anyway i can not write poem in english.
    Alicia: thanks!

  13. naraths Says:

    me too. i couldn’t find the way to write poem in eng!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: