Poem 4 U(2)

 

រង់ចាំវាសនា(ផ្កាមួយវគ្គ២)

វាសនាខ្ញុំអើយ                 តើថ្ងៃណាឡើយ              នៅក្បែរផ្កាមួយ

ដាក់ជីស្រោចទឹក             មិនអោយទុក្ខព្រួយ         ថ្នាក់ថ្នមផ្កាមួយ

មិនអោយអន់អាក់។

វាសនាខ្ញុំអើយ                 តើធ្វើម្តេចឡើយ              បានជួបវល័ក្ខ

សារសងពាក្យពេជ្យ        មានលើកមានដាក់        ពាក្យផ្អែមត្រជាក់

                                          ដូចទឹកអម្រិត។

វាសនាខ្ញុំអើយ                 ដល់ថ្ងៃនេះហើយ            ផ្កាមិនយល់ចិត្ត

អោយខ្ញុំនៅក្បែរ             គ្រាន់តែនែបនិត្យ           ប្រលែងផ្តេកផ្តិត

                                          ជិតដិតស្នេហា។

វាសនាខ្ញុំអើយ                 ថ្ងៃណាត់ដល់ហើយ       ថាបានជូបគ្នា

តែព្យុះបោកបក់              បងឆ្ងាយពុំងារ                 សង្ឃឹមវាសនា

                                         ថ្ងៃណាបានយល់។

​​​​                                                                      Khmerpoemboy

2007/08/02

ស៊ិនស៊ីសាម៉ុត: បុប្ផាតែមួយ

បានចុះផ្សាយក្នុង កំណាព្យ. 5 Comments »

5 ចំលើយ to “Poem 4 U(2)”

  1. kk@111 Says:

    តើអាច​សរសេរ​កំណាព្យ​អ្វីផ្សេង​ក្រៅ​ពី​រឿង​ស្នេហា​ហ្នឹង​បាន​ទេ?​ ដូច​ជា​ពី​ទេស​ភាព​ ពី​ការ​យល់​ឃើញ​អ្វី​មួយ….។​ (គ្រាន់តែ​ជា​យោបល់​ខ្ញុំ​ទេ)

  2. khmerpoemboy Says:

    ខ្ញុំចង់សរសេពីទេសភាពឬអ្វីៗទៀតដែរតែប៉ុន្នានថ្ងៃនេះមិនបានចេញ
    ទៅក្រៅហើយក៏មិនបានអានពត៏មាន។មិនដឹងថាគួសរសេរពីអ្វីល្អជាងរឿងស្នេហា

  3. បក្សីស្លាបមាស Says:

    អីយ៉ា! ពូកែខាងកំណាព្យណាស់ហ្ន៎!
    ផ្កាមួយៈ ផ្កា​ បូកនិង មួយ
    ផ្កាៈ ប្រភេទនៃរុក្ខជាតិម្យ៉ាង
    មួយៈ តែឯង ឥតមានពីរ
    ទេៗ! មួយ មិនមែនមានន័យចំនួនមួយនោះទេ។ មួយជាឈ្មោះមនុស្សស្រី ដែលក្លាយពីភាសាចិន ឧ. អាមួយ …។ល។
    ផ្កាមួយ!?
    តើផ្កាមួយជានរណាគេទៅហ្ន៎! បានជាធ្វើអោយកវីលង់ស្នេហ៏រហូតដល់ចង់នៅក្បែរ ថ្នាក់ថ្នម ផ្ដេកផ្តិត មិនអោយឃ្លាតពីឱរ់ា។
    តើហេតុអ្វីបានជាផ្កាមួយដាច់ចិត្តបំភ្លេចសន្យា មិនទៅជួបនឹងកវីដូច្នេះ?

  4. khmerpoemboy Says:

    បក្សីស្លាបមាស:
    មិនភ្លេចសន្យាតែមកពីការងារគេរវល់
    រហូតទាល់តែថ្ងៃណាត់មកដល់ក៏មិនអំពល់ជួបគ្នាថ្ងៃក្រោយ។

  5. អ្នកទើសភ្នែក Says:

    ចូលចិត្តតែរឿងស្នេហា ។​បានន៍យថាបរាជ៍យហើយ ។ ជោគជ៍យតែការសិក្សា តែ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: