(បានកែកំហុសអក្ខរាវិរុទ្ធហើយបើមានទៀតជួយប្រាប់ផង)
កោះមិជិម៉ាគឺជាកោះតូចមួយឋិតក្នុងខែត្តយ៉ាម៉ាហ្គឹឈិ ហើយមាន
ប្រជាជនប្រមាណជាង២០០គ្រួសារ(តាមដែលខ្ញុំលឺ)។
ជនជាតិជប៉ុនមួយចំនួនពុំបានស្គាល់វាទេ រីឯអ្នកដែលស្គាល់ភាគច្រើន
និយាយថា វាគ្រាន់តែជាកោះអ្នកនេសាទដាច់ស្រយាលហើយ
គ្មានអ្វីទាល់តែសោះ។
(កោះមិជិម៉ាថតពេលចេញដំណើរត្រឡប់មកវិញ)
ដើម្បីទៅកាន់កោះនោះខ្ញុំត្រូវជិះកប៉ាល់រយះពេលប្រហែលមួយម៉ោង១៥នាទី។
កំពស់រលកទឹកប្រមាណជា៣ម៉ែត្រធ្វើអោយខ្ញុំទ្រាំពល់រលកមិនបាន។
ហេតុដូចនេះថ្ងៃទីមួយខ្ញុំមិនបានគយគន់ទេសភាពដ៏ត្រកាលលើពីលើផ្ទៃសមុទ្រ
ទាល់តែសោះ ព្រោះរវល់តែគ្អួត។តែព្រឹកឡើងថ្ងៃបន្ទាប់ អកាសធាតុល្អ
ទឹកសមុទ្រថ្លាឆ្វង់ មច្ឆាជាតិហែលប្រដេញគ្នា រួមផ្សំនឹងខ្យល់សមុទ្រសរទរដូវរាង
ត្រជាក់បន្តិចផង ធ្វើអោយមានអារម្មណ៍រីករាយស្រលះខ្លួន ហើយបានថតរូបបួនដប់
សន្លឹកគ្រាន់ទុកជាអនុស្សាវរីយ៍។
កប៉ាល់រៀបនឹងចេញក៏ថតបានកសិករជប៉ុនកំពុងហាលបបែល។
កប៉ាល់ចាប់ចេញដំណើរមកវិញ។
ឆ្នេរសមុទ្រថតពេលចេញដំណើរបានបន្តិច។
ពេលត្រឡប់ជិតដល់ត្រើយម្ខាង។
ហេតុតែប្រទេសគេជាប្រទេសអ្នកមាន ប៉ុណ្ណឹងហើយនៅថាជាតំបន់
អ្នកនេសាទគ្មានអ្វីទាល់តែសោះ។




