ធម្មជាតិព្រៃភ្នំ
ពេលព្រឹកព្រលឹម សែនស្រស់ញញឹម អរុណរស្មី
សន្សើមផ្លេកៗ រុក្ខជាតិខៀវខ្ចី បុប្ផាឈើព្រៃ
ក្លិនក្រអូបសាយ។
ទឹកហូរតិចៗ លាន់លឺរិចៗ លាយសូរព្រះពាយ
តាមជ្រោះដងភ្នំ គួរសុខសប្បាយ ទេសភាពទាំងឡាយ
លួងចិត្តភក្តី។
ខ្ញុំស្រលាញ់គេ ស្រលាញ់កើនទ្វេ ទ្វេមួយជាបី
មិនដឹងចិត្តគេ គិតខ្ញុំដែរអី សូមអ្នកស្រដី
ជួយប្រាប់ខ្ញុំផង។
សាកដងចិត្តស្នេហ៍ ដកមិនរួចទេ អំពល់កន្លង
រឹតតែខំដក ចិត្តរឹតគេងផ្សង មិនគួរចំណង
ចងចិត្តដល់ម្លឹង។
អស់លោកអ្នកតា ដែលនៅរក្សា ជ្រោងជ្រោះភ្នំហ្នឹង
ខ្ញុំសូមថ្វាត់ថ្វាយ ជូនជាដំណឹង មេត្តាជួយដឹង
ជួយលឺខ្ញុំផង។
ទោះសែនវេទ្នា សូមអោយជួបគ្នា អោយដូចបំណង
សូមជួបជាតិនេះ កំបីកន្លង ជួបជាគូគ្រង
លុះអវសាន្តអើយ។
Khmerpoemboy
2007/08/25
ខែវិច្ឆិកា 10, 2007 ម៉ោង 6:30 ព្រឹក
i like this poem , may i copy this ?
ខែវិច្ឆិកា 10, 2007 ម៉ោង 6:35 ព្រឹក
បាទមានអី