ស្នេហ៍កុំប្រកាន់
អូនអើយបើមិនស្ម័គ្របងទេ តែចិត្តបងស្នេហ៍ស្រីកុំប្រកាន់
ធ្វើម្តេចបានជាជ្រុលចិត្តស្រលាញ់ សូមកុំប្រកាន់បេះដូងល្ងង់ខ្លៅ។
ដោយពាក្យស្រលាញ់សូមកុំប្រងើយ ទុក្ខបងគ្មានស្បើយទេណាពាលពៅ
បានជាជ្រុលហួសប្រាប់ដល់ឆោមឆ្លៅ ទោះខុសរឺត្រូវសូមអូនមេត្តា។
រាប់រករកគ្នាណាកែវវលក្ខណ៍ ត្រឹមតែមិត្តភ័ត្រក៏សុខចិន្តា
ស្តាយអើយបើកុំពោលពាក្យស្នេហា គ្នានទេប្រេះឆាអញ្ចឹងសោះ។
ស៊ូទ្រាំដកចិត្តដកទាំងទឹកភ្នែក ថ្ងៃនេះថ្ងៃស្អែកនៅតែអាឡោះ
រូបអូនឈ្មោះអូនបងចាំទាំងអស់ ព្រោះស្តាយសំរស់ដែលល្អគ្មានផ្ទឹម។
ស្តាយចិត្តភក្តីស្តាយថ្ងៃជួបគ្នា ស្តាយដួងនេត្រាដែលធ្លាប់សំឡឹង
ស្តាយសម្ផស់ស្រីស្តាយក្តីសង្ឃឹម ស្តាយស្នាមញញឹមនាពេលថ្មីៗ។
ស្នេហ៍អូនឈ្មោះអូននៅតែអាឡោះ ទោះស្នេហ៍ស្ម័គ្រស្មោះប្រែជាគ្នានន័យ
ទោះជាក្តីស្នេហ៍ប្រែអស់និស្ស័យ នៅផ្សងជូបស្រីពេលក្រោយជាតិក្រោយ។
2004/08
ខែ សីហា 24, 2007 ម៉ោង 2:24 ល្ងាច
oh poemboy broken heart. really appreciate your love.
ខែ សីហា 24, 2007 ម៉ោង 2:29 ល្ងាច
ohh.. thank you, amoung of my poems, this one is so cool i think.