ផ្កាមួយ
ផ្កាច្រើនអនេកលើលោកា ចិត្តគួចបា្រថ្នាបុបា្ផមួយ
រាល់ថ្ងៃគេងនឹកគិតទុក្ខព្រួយ ព្រោះខ្លាចផ្កាមួយមិនមេត្តា។
ចង់លូកដៃថ្នមប្រលោមសេ្នហ៍ ភ័យខ្លាចក្រែងតែអន់ចិន្តា
មិនដឹងប្រុសព្រើលមកពីណា ហ៊ានប៉ងបា្រថ្នាថ្នមប្រលែង។
ដើម្បីបញ្ចាក់ចិត្តភក្តី ពុះទ្រូងជូនថ្លៃដោយជាក់ស្តែង
ហែកយកបេះដូងមិនចំបែង វាចាថ្លាថ្លែងសារភាពស្នេហ៍។
សច្ចាថាស្នោះតែផ្កាមួយ ទោះផ្ការុះរោយមិនងាករេ
ខ្យល់ព្យុះបក់ធ្លាក់មិនគេចកែ សូមផ្សងនៅក្បែរបុបា្ផមួយ។
Khmerpoemboy
Jul 15th, 2007
ខែ កក្កដា 18, 2007 ម៉ោង 12:54 ល្ងាច
Good poem keep it up boy.
ខែ កក្កដា 18, 2007 ម៉ោង 1:03 ល្ងាច
អគុណហើយ Bandith.
ខែ កក្កដា 18, 2007 ម៉ោង 3:07 ល្ងាច
Yes, not bad
ខែ កក្កដា 18, 2007 ម៉ោង 3:22 ល្ងាច
Thanks Chan…. wanna give this poem to the Princess Far Far A Way Dorl heuy…
ខែ សីហា 5, 2007 ម៉ោង 7:20 ព្រឹក
ឯណាផ្កាខ្ញុំ