Poem 4 U

 

ផ្កាមួយ

ផ្កាច្រើនអនេកលើលោកា           ចិត្តគួចបា្រថ្នាបុបា្ផមួយ

រាល់ថ្ងៃគេងនឹកគិតទុក្ខព្រួយ       ព្រោះខ្លាចផ្កាមួយមិនមេត្តា។

ចង់លូកដៃថ្នមប្រលោមសេ្នហ៍    ភ័យខ្លាចក្រែងតែអន់ចិន្តា

មិនដឹងប្រុសព្រើលមកពីណា      ហ៊ានប៉ងបា្រថ្នាថ្នមប្រលែង។

ដើម្បីបញ្ចាក់ចិត្តភក្តី                     ពុះទ្រូងជូនថ្លៃដោយជាក់ស្តែង

ហែកយកបេះដូងមិនចំបែ        វាចាថ្លាថ្លែងសារភាពស្នេហ៍។

សច្ចាថាស្នោះតែផ្កាមួយ               ទោះផ្ការុះរោយមិនងាករេ

ខ្យល់ព្យុះបក់ធ្លាក់មិនគេចកែ       សូមផ្សងនៅក្បែរបុបា្ផមួយ។

​​​​                                                                      Khmerpoemboy

Jul 15th, 2007

បានដាក់ប្រកាស ក្នុង កំណាព្យ. 5 វិចារ »