ផ្កាមួយ
ផ្កាច្រើនអនេកលើលោកា ចិត្តគួចបា្រថ្នាបុបា្ផមួយ
រាល់ថ្ងៃគេងនឹកគិតទុក្ខព្រួយ ព្រោះខ្លាចផ្កាមួយមិនមេត្តា។
ចង់លូកដៃថ្នមប្រលោមសេ្នហ៍ ភ័យខ្លាចក្រែងតែអន់ចិន្តា
មិនដឹងប្រុសព្រើលមកពីណា ហ៊ានប៉ងបា្រថ្នាថ្នមប្រលែង។
ដើម្បីបញ្ចាក់ចិត្តភក្តី ពុះទ្រូងជូនថ្លៃដោយជាក់ស្តែង
ហែកយកបេះដូងមិនចំបែង វាចាថ្លាថ្លែងសារភាពស្នេហ៍។
សច្ចាថាស្នោះតែផ្កាមួយ ទោះផ្ការុះរោយមិនងាករេ
ខ្យល់ព្យុះបក់ធ្លាក់មិនគេចកែ សូមផ្សងនៅក្បែរបុបា្ផមួយ។
Khmerpoemboy
Jul 15th, 2007

